តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមផ្លូវអាកាស សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺវីរុសចំនួន៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង សម្ភារៈទាំងនេះត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។នេះបើតាមគេហទំព័រផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

គួរបញ្ជាក់ថា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះនៅក្នុងប្រទេសកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ